គ្រប់ចលនាក្នុងដំនើរកាអ្វីមួយ
គឺតែងតែមានប្រមុខក្រុម
ដែលជាមេគំនិតក្នុងការធ្វើដំនើរទៅកាន់ គោលដៅ ដែរពួកគេបានកំណត់ទុក ។
ទោះបីជាចលនានោះជាចលនាតូចក្តី ធំក្តី ឧបមាដូចជាចលនានៃមេ សាសនា ដើម្បីដឹកនំាសាវករបស់ខ្លួនដែលដើរតាមនោះទៅកាន់គោលដៅ
គឺសេចក្តីសុខស្ងប់ ឬព្រះអទិទេព របស់ សាសនារបស់គេ ។ ចលនាក្នុងការដឹកនំាធ្វើនយោបាយ
ក្នុងការបញ្ជ្រាប់គំនិតនៃ មេគំនិតនយោបាយ ដែល មានមនោគមវិជ្ជា ទោះគំម្មុយនីសឬ សេរីក្តី គឺសុទ្ធសឹងតែមានអ្នកនំាមុខ ដែលបរិបូរណ៍ទៅដោយ គុណ សម្បត្តិ ទំាងចំណេះដឹង
និងទឹកចិត្តពិតប្រាកដ ក្នុងការពន្យល់អំពីទស្សនវិស័យទៅកាន់កូនក្រុម រហូត់ ដល់
កូនក្រុមមានការយល់ច្បាស់ អំពីមនោគមន៍ និងច្បាស់អំពីផ្លូវដែលពួកគេត្រូវដើរ ។
“អ្នកដឹកនំាល្អ គឺជា អ្នក ដឹកនំាដែលចេះធ្វើឱ្យអ្នកដទៃល្អដូចខ្លួនដែរ” ។ គំនិតនេះ
ចងបញ្ជាក់ និងលាតត្រដាងអំពី អត្តចរិក នៃអ្នក -ដឹកនាំល្អ បែបណា
មនុស្សដែលនៅក្នុងក្រុមនោះក៏មានអត្តចរិកបែបនោះដែរ ។
តើអ្វីជាអត្ថភាព
ឬធាតុចំបង របស់អ្នកដឹកនាំ ?
អត្ថិភាព
និងភាពចំាបាច់របស់អ្នកដឹកនំា
មុនចាប់ផ្តើមឆ្លើយ
នឹងសំនួរខាងលើ យើងសូមកត់សំគាល់អំពីលក្ខណៈខ្លះរបស់ជនគំរូនៅក្នុងក្រុម មួយ
ក្នុងប្រទេសមួយ ឬនៅក្នុងពិភពលោកមួយ ។ អ្នកដឹកនាំ (Leader)
គឺជាអ្នកដែលលេចធ្លូរ ខាងគុណ សម្បត្តិគ្រប់បែបយ៉ាង ។ មិនមែនមានន័យថា ឱ្យតែយើងត្រូវបានគេជ្រើសតំាង
ឬឈ្នះឆ្នោត គឺសុទ្ធ សឹងតែយើងមានភាពលេចធ្លូរទេ ជូនកាលវាអាចមានការបន្លំ
បោកប្រាសគេទិញការលើកទឹកចិត្តក្នុងនោះផង ដែរ ។ ប៉ុន្តែក្នុងន័យទូទៅ
មនុស្សដែលត្រូវបានគេជ្រើសតំាងគឺជាមនុស្សលេចធ្លូរមែន ។ ដោយសារមនុស្ស មានភាពកំហូច
ក្នុងជីវិតរស់នៅរបស់ខ្លួន គ្មានអ្នកណាអាចឃាត់បានទេ ពីព្រោះជាច្បាប់ធម្មជាតិគូ
“មានមនុស្សល្អ ពីព្រោះមានរបស់ខូចមួយ អាចមកប្រៀបធៀបបាន” ។ ក្នុងន័យត្រឹមត្រូវ
ជនដែលត្រូវជ្រើសតំាងដែលចាត់ទុកថា (Leader)
គឺជាជនគំរូមានការលំបាកច្រើនយ៉ាងណាស់ អ្វីដែលគេធ្វើ មិនបាន យើងបង្ហាញភាពជាគំរូ
ជាពិសេសក្នុងវិស័យ បេះដូង និងវិស័យខួរក្បាល ។ គេថា “សេចក្តីសុខ
និងសុភមង្គលពិតប្រាកដ ដែលអ្នកប្រាជ្ញបណ្ឌិតបានពិចារណាឃើញនោះ
គឺជាសេចក្តីសេចក្តីសុខ ដែលប្រាសចាកភាពអាត្មានិយម” ។
ហេតុអ្វីបានជាគេចេញគតិបែបហ្នឹងមក ? ពីព្រោះបណ្ឌិតលោកពាល់ ត្រូវអំពី សេចក្តីសុខ
យ៉ាងជ្រាវជ្រៅ សេចក្តីសុខដែលមិនបៀតបៀនអ្នកណាដោយប្រាសចាកភាពអាត្មានិយម ។
បើសិនយើងពិចារណា ហើយបើយើងមានធម្មធាតុចិត្តបែបហ្នឹង នោះយើងនឹងយល់ ។ ឧទាហរណ៍
ខ្ញុំជួប ផ្ទាល់ ប្អូនៗជីដូនមួយរបស់ខ្ញុំដែលរស់នៅភូមិ ផ្សេងពីកន្លែងខ្ញុំរស់នៅ
ធម្មតាក្មេងៗវាហូបច្រើនណាស់ ពិសេសគឺវ័យជំទង តែបើវានៅនឹងមុខយើងវាហូបដូចជាមិនសូវបង្ខំទេ
ប៉ុន្តែវាចេញផុតពីមុខយើង នូវក្នុង ហ្វូងរបស់វា យើងមើលទៅពីចម្ងាយទៅ
ប្រៀបដូចជាដង្កូវមន ស៊ីស្លឹកមនបេះបិត ។ ពេលណាយើងមើល ពីចម្ងាយទៅ
អ្វីដែលយើងខិតខំដើម្បីឱ្យបានជាប្រយោជន៍ដល់ពួកវា បេះដូងរបស់យើងបើកទូលាយ ។
ថ្ងៃណាដែលយើងទៅលេងផ្ទះរបស់វា មិនដែលភ្លេចរបស់ផ្ញើរពួកគេទេ
ពីព្រោះរូបភាពដែលពួកគេហូបចុកជុំ គ្នាយ៉ាងសកម្ម ឃើញនឹងភ្នែករបស់យើង ។
ហើយជូនកាលដោយនឹកឃើញថាចងឱ្យពួកគេហូបឱ្យបានគ្រប់ គ្នា ខ្លួនយើងមិនហូបផង
ដោយសាមើលឃើញរូបភាពយ៉ាងសកម្មរបស់ពួកគេ ធ្វើឱ្យសប្បាយដល់ខ្លួនយើង ។ “សុភមង្គលពិតប្រាកដ
គឺជាសុភមង្គលដែលកើតប្រាសចាកភាពអាត្មានិយម” ។ ប៉ុន្តែបើសុភមង្គល
នៅ ក្នុងភាពអាត្មានិយម នោះយើងចំាមើលចុះ!!! ទោះបីជាមានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយ
ភាពក្តៅក្រហាយ មានជាប្រចាំ ។ កុំឃើញអ្នកណាលើសបន្តិច
ក្នុងជីវិតរស់នៅឥតមានខ្វះអ្វីទំាងអស់ ទ្រព្យសម្បត្តិដែលបានរក មកវាគ្រប់គ្រាន
វាហូហារសំរាប់ជីវិតរស់នៅប្រចំាថ្ងៃ ក៏ប៉ុន្តែពួកគេចេះតែប្រឹងរាល់ថ្ងៃ
ពីព្រោះខ្លាចអ្នកដទៃលើស ។ ដោយសាតែមានបុគ្គលដែលមានលក្ខណៈបែបហ្នឹង
ទើបគេលើកជាគតិខាងលើឡើង ។
យើងជួយអ្នកដទៃ
ឱ្យបានសេចក្តីសុខ លុះពេលឃើញសេចក្តីសុខវាកើតឡើងចំពោះអ្នកដទៃ ពិតប្រាកដ យើងសម្លឹងទៅក្នុងសន្តិភាពផ្លូវចិត្ត កាលណាបេះដូងរបស់យើងបើកទូលាយប៉ុណ្ណា អ្នកបើកក្នុងកំរិតណា
បើអ្នកបើកដាចអាល័យ រហូត់ដល់ពិភពលោកទំាងមូល រហូត់ដល់សត្វល្អិត សត្វតិរិច្ឆាន ទំាងឡាយ ។ កាល ណាអ្នកឃើញសេចក្តីសុខអ្នកដទៃ
ជុំវិញខ្លួន សុភមង្គលកើតឡើងចំពោះអ្នកឥតឈប់ឈរ ជាសុភមង្គលដែល គ្មានព្រំដែន
នោះហើយគឺមេត្តា ដែលព្រះសម្មាសម្ពុទ្ធ លោកសម្តែងថា មេត្តាពិតប្រាកដ
ជាសេចក្តីស្រឡាញ់ ដែលប្រាសចាកភាពអាត្មានិយម វាឥតមានត្រឡប់មកវិញទេ ។
បើអ្នកស្រឡាញ់ព្រោះតែដើម្បីខ្លួន នោះមិន មែនជាមេត្តាឡើង ។ ភាពល្អរបស់មនុស្ស
គឺនៅត្រងគុណធម៌នៃលក្ខណៈបែបហ្នឹង ។
យើងមើលពីចម្ងាយ ទោះបីរូបសម្បត្តិរបស់គេយ៉ាងម៉េចក៏ដោយ ទោះបីរូបមានភាពស្អាតប៉ុណ្ណា
ប៉ុន្តែយើងនូវតែរកឃើញ ភាពស្មោគក្រោគ ក្នុងរូបហ្នឹងទំាងអស់ ។ យើងមើលកែវភ្នែក
មើលយូរៗទៅ គ្មានអីក្រៅពីកែវភ្នែករបស់ មនុស្សស្អាត និងកែវភ្នែករបស់មនុស្សអាក្រក់
ដែលយើងចាត់ទុកថាជាមនុស្សមិនល្អ មិនស្អាត
វាផ្សំឡើងពី ខ្ទះពីឈាមដូចគ្នា ។ ប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតលោកមើលរូបរាងខាងក្រៅធម្មតា
ឥតមានភ្ញាក់ផ្អើលនឹងរូបភាពហ្នឹង សោះ តែគុណធម៌ដែលមាននៅខាងក្នុង
ជារូបសម្រស់ពិតប្រាកដរបស់មនុស្ស ។
ហើយគុណធម៌មានពីរ ប្រភេទ គឺគុណធម៌ដែលដុះក្នុងចិត្ត
មានមនុស្សខ្លះចូលចិត្តអាណិតអាសូរគេច្រើនពីកំណើត
មនុស្សខ្លះទៀត មានសេចក្តីអាធ្យាស្រ័យច្រើនជាធម្មជាតិ
ដែលដុះក្នុងចិត្តជាប្រភេទគុណធម៌ម្យ៉ាង ។ មានគុណធម៌មួយ ប្រភេទទៀត
គឺកើតក្រោមការពិចារណា អ្វីខុសអ្វីត្រូវ រួចហើយមិនប្រព្រឹត្តិ
នូវអំពើដែលខ្លូនយល់ថាខុស
បន្ទាប់មកងាក់មកប្រកាននូវអ្វីដែលខ្លួនយល់ថាត្រឹមត្រូវ នេះជាគុណធម៌ទីពីរ ។ មនុស្សទូទៅអាចនឹងមាន
គឺ មនុស្សដែលមានគុណធម៌នៅក្នុងចិត្ត ដូចជាមនុស្សខ្មែរយើង គឺជាមនុស្សស្លូត ត្រង
អាណិតអាសូរគេច្រើន ណាស់ ។ ប៉ុន្តែមនុស្សខ្មែរពុំសូវសំបូរគុណធម៌នៅក្នុងខួរក្បាលទេ
ពីព្រោះគាត់ពុំសូវត្រូវបានគេណែនាំ គេបង្ហាត់បង្ហាញឱ្យចេះត្រិះរិះពិចារណាទេ
បុព្វបុរសគាត់មិនបានដើរក្នុងផ្លូវហ្នឹងទេ ដូច្នោះជាលទ្ធផលសរុប មកខ្មែរសំបូរតែគុណធម៌ក្នុងដួងចិត្ត
ក៏ប៉ុន្តែមិនសូវសំបូរគុណធម៌ដែលកើតឡើងពីការពិចារណារទេ ។
Leader
ក្រៅពីនំាមុខគេដោយការយល់ដឹង
គឺនាំមុខគេដោយគុណធម៌ផ្សេងៗ ដែលមាននៅក្នុងដួងចិត្ត ភាពជាគំរូ ទំាងអស់ហ្នឹងហើយ
ដែលធ្វើឱ្យបុគ្គលហ្នឹងមានគុណសម្បត្តិលើសគេ លេចធ្លូរឡើង ។
សូមអ្នក កុំនឹកសង្ឃឹមថាខ្លួនបានធ្វើមេគេ ខ្លួនធ្វើប្រធានគេ ចង់ចង្អុល ចងចាត់ចែងតាមអំពើចិត្ត
។ អ្នកត្រូវយល់អំពី ភាពជាគំរូទៅឱ្យក្រុម ។ ឧទាហរណ៍
នៅក្នុងចលនាមួយដែលមានប្រមុខក្រុមជាបុគ្គលអាត្មានិយម ដោយសារ តែចងបានការគំាទ្រ
និងចង់បានអំណាច បានធ្វើសកម្មភាពមួយ ដែលបង្កឱ្យមានការមិនពេញចិត្តពីសំណាក់
ប្រធានក្រុមនៃចលនាផ្សេង ដែលបុគ្គលនោះជាមនុស្សម្នាក់មានអំណាច់ពេញដៃ ។
ស្របពេលជាមួយគ្នានោះ បុគ្គលមានអំណាច់មានការមិនពេញចិត្តរហូត់ដល់មានការ ដេញចាប់
និងប្រមាញ់ក្រុមប្រឆំាងនោះឱ្យខាន តែបាន ។ ប៉ុន្តែផ្ទុយទៅវិញ មេចលនាបែរជាគេចខ្លួនបាត
ដែលធ្វើឱ្យសហសេវិក របស់ខ្លួនទទួលនូវអំរែកនៃ ទោសនោះ ។ ជាមនសិកាទោះបី
ជារឿងរ៉ាវធ្វើឱ្យអ្នកមានអំណាចស្របច្បាប់តបតដោយមានការតាមចាប់
ដាក់មន្ទីរឃុំឃាំងយ៉ាងណាក៏ដោយ ក្នុងឋានៈជាមេដឹកនំាក្រុម
ដាចខាតត្រូវចុះមកសម្រប់សំរួល
បើទោះ បីមានលក្ខខណ្ឌរហូត់ដល់មានការឃុំឃាំងខ្លួនជាមេដឹកនាំក៏ដោយ
រូបខ្លួនផ្ទាល់ត្រូវជាប់ឃុំ ពីព្រោះវាជាការ ទទួលខុសត្រូវយ៉ាងស្រប់ច្បាប់
ទៅលើកំហុសរបស់ខ្លួន បើទោះណាកំហុសនោះចេតនាក្តី ឬអចតនាក្តី ។ បើ គាត់ជាមនុស្សបែបនេះ
នោះរូបគាត់ជាមេដឹកនំា ពិតណាស់នឹងគួចបាននូវមនុស្សល្អ
មកនូវជុំវិញ ព្រមទំាងរុញ ច្រានចលនានោះដល់គោលដៅជាមិនខាន វាគឺភាពជាគំរូ ។
កាលណាយើងពិចារណាថា រឿងហ្នឹងវាសុចរិត ហើយ យើងត្រូវតែធ្វើភ្លាម ។ តំាងពីដើមមក
នៅក្នុងសង្គមបច្ចុប្បន្នពុំសូវរកបានភាពជាគំរូ នោះទេ ហើយភាព ជាគំរូទៀតសោធដែល ហូជីមិញ
កសាងធនធានមនុស្សដែលស្មោះត្រង់គាត់បាន ព្រោះភាពជាគំរូវាបានដក ជាប់បុគ្គលដែលមានឧបនិស្ស័យ
ចំពោះបុគ្គលដែរ ។ ចំពោះបុគ្គលដែលមិនគិតពីអ្នកណាទំាងអស់ គឹតពី អាត្មាអាញ
ជាបុគ្គលដែលមានភាពអាត្មានិយម ឃើញយើងធ្វើបែបហ្នឹង គេដឹងច្បាស់ថាខ្លួនគេធ្វើមិនកើត
ដូច្នោះគេផ្ទាល់បែរជាមកមើលងាយមើលថោករិះគន់ ដាក់យើងដោយបែបនេះ ឬបែបនោះ ។
ប៉ុន្តែមនុស្សបែប ហ្នឹង មិនអោយតំលៃយើង គ្មានបញ្ហាអ្វីទេ
ប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតគេឱ្យតំលៃយើង ក្នុងនាមជាបុគ្គល ជាអ្នក ដឹកនំា
ដែលជាអ្នកមានភាពជាគំរូ
ទោះបីអ្នកណាមិនអោយតំលៃក៏ដោយ ឧត្តមគតិ មនសិការ វិបតិសារី
ដែលជាទណ្ឌកម្មជាអ្នកដាសខ្លួនគេផ្ទាល់ ។ ការបណ្តុះភាពជាគំរូសព្វបែបយ៉ាង
ទំាងគំរូនៃការគិត ក៏ខ្ពស់ ជាង អ្នកដទៃ ភាពសុច្ចរិតទៀងត្រង ភាពស្មោះត្រង់
ការលះបង់សព្វបែបយ៉ាង លក្ខណៈបែបហ្នឹងសំខាន់ណាស់
ក្នុងចលនាមួយដែលបាត់គ្រិះរបស់វាជាផលប្រយោជន៍ទូទៅ ផលប្រយោជន៍ សាធារណៈ ចំាបាច់ណាស់ ត្រូវរកប្រមុខក្រុមដែលសម្បទាដោយបែបហ្នឹង
។
សរុបសេចក្តីមក
បើអ្នកពុំសូវមានគុណសម្បត្តិគ្រប់គ្រាន់ សូមអ្នកកុំព្យាយាមចងធ្វើជាអ្នកដឹកនាំពេក
ឱ្យច្បាស់លាស់ក្នុងខ្លួនពិបាកខ្លាំងណាស់ មិនងាយស្រួលទេ
លុះត្រាតែអ្នកមានចំណូលចិត្តខាងហ្នឹង ទើបធ្វើឱ្យអ្នកមិនលំបាក ។ ឧបមាដូចជា
អ្នកដែលមានចំនូលចិត្តខាងប្រដាល់ទើបបានវាយមិនងាយឈឺ បើ មិនដូច្នោះទេអ្នកនឹងឈឺ
ទាល់តែអ្នកជាមនុស្សច្បាស់លាស់ថាខ្លួន ជាអ្នកពិតជាមានសន្តានចិត្តបើកចំហ
ជា មនុស្សដែលមានការលះបង់ខ្ពស់ជាងអ្នកដទៃ ពីព្រោះដួងចិត្ត ដែលអាណិតអាសូរ ចងសង្គ្រោះវារុញច្រាន អ្នកដែល
ឬទេ ។
No comments:
Post a Comment