គោលបំណង
-ផ្តល់ជាសារមួយដល់សមណនិស្សិត និស្សិត
ឲ្យបានដឹងថារាល់ព័ត៌មានស្ទើរតែទាំងអស់ ពីសម័យអតីតកាលវត្តព្រះពុទ្ធសាសនាជាអ្នកគ្រប់គង់និងចែកចាយ។
ការចូលរួមចលនា កសាងសមិទ្ធិផលធំៗជារបស់វត្ត សាធារណនានាត្រូវបានព្រះសង្ឃ
ព្រឹទ្ធាចារ្យ អាចារ្យវត្តជាអ្នកដឹកនាំ ដោយប្រើរូបភាពជាច្រើនក្នុងការឃោសនាមហាជន។
ដូច្នេះថ្វីត្បិតតែសម័យនោះ ពុំទាន់មានការរីកចម្រើនផែកខាងព័ត៌មានវិជ្ជា
បចេ្ចកវិជ្ចាក៏ពិតមែនតែវិធីសាស្រ្ត និងមធ្យោបាយប្រើប្រាស់ក្នុងការផ្តល់ព័ត៌មាននាសម័យនោះអាចទទួលយកបាន
។
ក្នុងសម័យប្រទេសមានគ្រោះថ្នាក់ កាលបើចង់ដឹងនូវដំណឹងអ្វីមួយឲ្យបានច្បាស់លាស់
ប្រជាជនតែងនាំទៅវត្តអារាម ព្រោះវត្តអារាមជាសភាជាតិ ឬមន្ទីរឃោសនាការរបស់អ្នកស្រុក។
អ្នកដែលមានដំណឹងអ្វីប្លែក តែងតែយកដំណឹងនោះទៅពិគ្រោះជាមួយលោកគ្រូចៅអធិការម្លោះហើយបានជាលោកគ្រូចៅអធិការ
និងព្រះសង្ឃខ្លះតែងដឹងដំណឹង សុខទុក្ខក្នុងស្រុកស្ទើរតែគ្មានចន្លោះ។
ម្យ៉ាងទៀតដើម្បីផ្សាយដំណឹងឲ្យបានដឹងឮសុះសាយ ពេញស្រុកភូមិ ព្រះសង្ឃគ្រប់វត្តបានសន្មតប្រើស្គរ រគាំង គង ជាសញ្ញាដើម្បីឲ្យអ្នកស្រុកបានដឹង។
បើមានដំណឹងមហាសន្និបាត ប្រជុំគ្នាធ្វើបុណ្យទានធំៗ ដើម្បីស្ថាបនាសមិទ្ធិផល អ្វីមួយក្នុងវត្ត ឬក្រៅវត្តៗតែងផ្សាយដំណឹងដោយសិល្បនាដកម្ម និងតូរ្យ តន្រ្តី របាំ
ត្រុដិ ឆៃយ៉ាំ យីកេជាដើម។ ដោយមានអាចារ្យ ឬព្រឹទ្ធាចារ្យដើរមុខនាំរបាំទាំងនោះដើររាំច្រៀងប្រគំភ្លេងឃោសនាយ៉ាងគគ្រឹកគគ្រេងពេញភូមិស្រុក ដើម្បីផ្ដល់ដំណឹងលើកទឹកចិត្ត
សាមគ្គីធម៌ ពួតកម្លាំងគ្នា ជួយក្នុងកិច្ចស្ថាបនាសមិទ្ធិផលនោះៗឲ្យបានសម្រេច។
ការផ្សព្វផ្សាយដំណឹង
តាមរយៈវត្តអារាមមានច្រើនណាស់ ហើយមានទំនាក់ទំនងយ៉ាង ស្អិតរមួតរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ។
ក្រោយមកទើបរដ្ឋបានយកវិស័យឃោសនាការទាំងនោះទៅគ្រប់គ្រងម្តង
ដោយបាន រៀបចំឲ្យមានក្រសួង
ឃោសនាការឡើងដើម្បីឲ្យប្រជាជនទូទាំងប្រទេសអាចទទួលបាននៅ ព័ត៌មានយ៉ាងទូលំទូលាយជាងមុន ។ តែទោះជាយ៉ាងណាព្រះសង្ឃ ក៏នៅជួយឧបត្ថម្ភ យ៉ាងពេញទំហឹង មានជួយឃោសនាឲ្យពលរដ្ឋដឹងដំណឹងពិតតាមរយៈធម្ម
ទេសនា ទស្សនាវដ្តី និងសៀវភៅក្បួនច្បាប់ផ្សេងៗ ដើម្បីបណ្តុះគំនិតជាតិនិយម
ចេះស្រឡាញ់ជាតិសាសនា ព្រះមហាក្សត្រជាដើម ៕
វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!
No comments:
Post a Comment