គោលបំណង
- ឲ្យសមណនិស្សិត.និស្សិតយល់ដឹងពីវិធីសាស្រ្តដែលព្រះពុទ្ធសាសនា បានជួយ
ជួយដល់ការងារសង្គម ។
- សមណនិស្សិត
និស្សិតហាត់រៀនពីររបៀបធ្វើការងារសង្គម និងការធ្វើ កិច្ច
សហប្រតិ្តការជួយដោះស្រាយបញ្ហាប្រឈមនានារបស់សង្គម។
- ហាត់ពាត់ចិត្តគំនិត
និងអាកប្បកិរិយាមារយាទរបស់ខ្លួនឲ្យបានល្អប្រសើរ
ចាប់តាំងពីបានត្រាស់ដឹង ជាព្រះសព្វញ្ញូពុទ្ធប្រាកដក្នុងលោកនាថ្ងៃពុធ ពេញបូណ៌មី ១៥កើត ខែពិសាខ ឆ្នាំរកា
រហូតដល់វស្សាទី៤៥ព្រះជន្មាយុ៨០ព្រះវស្សា ព្រះសម្មាសម្ពុទ្ធទ្រង់បា្ររព្ធនូវពុទ្ធកិច្ច៥យ៉ាងដោយខ្ជាប់ខ្ជួន។
គោលបំណងក្នុងការបំពេញនូវពុទ្ធកិច្ចរបស់ព្រះអង្គ គឺចង់រំដោះសត្វលោកឲ្យផុតពីសេចក្តីទុក្ខគ្រប់ប្រការ
បានទទួលនូវសេចក្តីសុខសន្តិភាពពេញលេញបរិបូរ តាមរយៈការគោរពបត្តិបត្តនូវព្រះធម៌ប្រកបដោយអដ្ឋង្គិកមគ្គទាំងប្រាំបីប្រការមានសម្មាទិដ្ឋិជាខាងដើម
និងមានសម្មាសម្មាធិជាខាងចុង និងក្នុងគោលបំណងចូលទៅឲ្យជិតនិងសង្គមប្រយោជន៍ចូលរួមដោះស្រាយបញ្ហាសង្គមដែលកុំពុងមានការជូបលំបាក។
លុះសម័យតមកគ្រប់ជំនឿបុណ្យទានខាងព្រះពុទ្ធសាសនា
និងបុណ្យប្រពៃណីសំខាន់ៗប្រជាជនអ្នកកាន់ព្រះពុទ្ធសាសនាគេតែងប្រមូលគ្នាទៅធ្វើនៅតាមវត្តអារាម។ ការប្រមូលគ្នាទៅវត្តអារាមនេះមានប្រយោជន៍ណាស់ ព្រោះជាឱកាសល្អនាំឲ្យមានការជួបគ្នារាប់រកគ្នាបានប្រាស្រ័យទាក់ទង់គ្នានិងគ្នា
សួរសុខទុក្ខគ្នាទៅវិញទៅមក រិតចំណងសាមគ្គីគ្នាឲ្យបានកាត់តែល្អប្រសើឡើង និងផ្តល់យោបល់គ្នាឲ្យចេះរូបរួមគ្នា
ដើម្បីបំពេញកុសលឬសម្រេចកិច្ចការសង្គមអ្វីនីមួយៗ។ ការសមាទានសីល៥
និងសីលប្រាំបី ជាកិច្ចការសង្គមមួយដ៏ប្រសើរ ព្រោះបានដុសខាត់សង្គមឲ្យស្អាតបរិសុទ្ធ ឲ្យមានចរិយាប្រសើរមានសីលធម៌ខ្ពស់។
ឯការបំពេញទានថ្វាយសង្ឃ និងការចែករំលែងបទពិសោធន៍
ចែករំលែកទ្រព្យសម្បត្តិដែលខ្លួនបានមកដោយផ្លូវត្រូវ គឺជាការងារសង្គមមួយដ៏ប្រសើរផងដែរ
ព្រោះជាការជម្រះសេចក្តីកំណាញមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងជាការបង្ហាត់ខ្លូនឲ្យចិត្តធំទូលាយ
ចេះគិតផ្តល់ផលប្រយោជន៍ និងសេចក្តីសុខនៃគ្នាទៅវិញទៅមក មិនតែប៉ុណ្ណោះទេការប្រមូលគ្នាទៅវត្តជាឱកាសមួយប្រសើរដោយឡែកទៀត
ព្រោះអាចយកពេលជូបគ្នានេះ សម្រាប់ជជែកគ្នា ពិគ្រោះគ្នា ពិភាក្សាគ្នា
អំពីកិច្ចការសង្គមជាប្រក្រតីថែមទៀតផង ។
ហេតុដូច្នេះ បញ្ហាអ្វីមួយដែលជាកិច្ចការសង្គម ត្រូវបានគេប្រឹក្សាគ្នានៅវត្តអារាមដោយមាន
លោកគ្រូចៅអធិការ និងអាចារ្យគណៈកម្មការជាប្រធាន ដើម្បីស្វេងរកគន្លឹះដោះស្រាយកិច្ចការ នោះៗ។
ចាស់ទំបរមបូរាណខ្មែរ បានបង្កើតបុណ្យទំនៀមច្រើន
ដើម្បីអប់រំនិស្ស័យសង្គមឲ្យជាប់ និងពុទ្ធសាសនា
ដូចបុណ្យកាន់បិណ្ឌ បុណ្យស្រង់ព្រះ បុណ្យស្រោចស្រពមាតាបិតាចាស់ទុំ បុណ្យបំបួសនាគ បុណ្យកឋិនទាន បុណ្យសព
ពិធីរៀបមង្គលការកូនប្រុសស្រីជាស្វាមី ភរិយា បុណ្យចូលឆ្នាំ។ល។ ក៏ចាស់ទុំបញ្ចូនលទ្ធិពុទ្ធសាសនាជាមង្គលទាំងអស់។ បុណ្យសំខាន់មួយទៀតសម្រាប់អប់រំចរិយាសង្គមឲ្យវិសេសវិសាល
គឺបុណ្យទេសនាទសជាតិ។ ការទេសនាទសជាតិ
គឺសម្តែងពីចរិយាព្រះបរមពោធិសត្វដែលព្រះអង្គខំប្រឹង ប្រតិបត្តិក្នុងអតីតជាតិឲ្យបានត្រាស់ដឹងធម៌
ឲ្យប្រជាជនស្តាប់ហើយឲ្យយកជាគតិទុកជាពន្លឺក្នុងជីវិតខ្លួនគ្រប់ៗគ្នា
សម្រាប់ប្រតិបត្តិយកសេចក្តីសុខនៅនាលោកនេះនឹងបរមលោក។
អាស្រ័យដោយការអប់រំដ៏ប្រសើរយ៉ាងនេះ ប្រជាជនខ្មែរបានចេះដឹងពុទ្ធចរិយា ដែលបរមពោធិសត្វរាល់ព្រះអង្គបានបំពេញទសបារមី
ហើយប្រព្រឹត្តតាមពុទ្ធចរិយា យកពុទ្ធចរិយានេះជាគតិប្រចាំជីវិត
ដើម្បីទូន្មានខ្លួនឲ្យប្រព្រឹត្តល្អ ឲ្យមានសីលខ្ពង់ខ្ពស់ មានចិត្តតាំងនៅក្នុងធម៌
។
វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!
No comments:
Post a Comment