គោលបំណង
-ចង់ឲ្យសមណនិស្សិត
និស្សិត ដឹងថាព្រះពុទ្ធសាសនា មិនមែនជួយជ្រោមជ្រែងតែផ្នែកខាងស្មារតី
និងសម្ភារៈដល់សង្គមទេ តែវិស័យការពារជាតិ ព្រះពុទ្ធសាសនាបានចូលរួ មយ៉ាងសកម្មផងដែល។
ម្យ៉ាងវិញទៀតឲ្យសមណនិស្សិត និស្សិត យល់ដឹងអំពីជំនឿព្រះពុទ្ធសាសនា
និងមានជាប់ទាក់ទង់ជាមួយនិងព្រហ្មញសាសនាដែលមិនអាចខ្វះបានក្នុងករណីខ្លះៗ។
ក្នុងសម័យដែលប្រទេសយើងកំពុងជួបប្រទះនូវសង្រ្គាម
ប្រជាពលរដ្ឋខ្មែរ និងទាហានជាតិបាននាំគ្នាទៅហាត់រៀនវិជ្ជាយុទ្ធសាស្រ្តក្នុងទីវត្តអារាម
ដែលមានព្រះសង្ឃចាស់ទុំខ្លះធ្លាប់ធ្វើមេទ័ព ឬធា្លប់ចេះធ្វើយុទ្ធវិធី និងមន្តអាគមផ្សេងៗដូចជា
វីជ្ជាគុនដំបង គុនដាវលំពែង បោកចំបាប់ ហក់លោត និងរៀនមន្តអាគមការពារខ្លួន
រៀនវិធីប្រក់ពល នាំទ័ព កលឧបាយសង្គ្រាមជាដើម ។ ដោយវត្តអារាមមានសម្ភារៈខាងជាងដែកស្រាប់
និងព្រះសង្ឃចេះក្បួនធ្វើដាវលំពែងគេតែងនាំទៅធ្វើអាវុធនៅក្បែរវត្ត
និងសុំអាវយ័ន្ត កន្សែងយ័ន្ត ខ្សែគាថាពីព្រះសង្ឃដែលមានបច្ចេកទេសក្នុងរឿងនេះ
លុះសម័យក្រោយមកវិស័យការការពារជាតិត្រូវបានឃ្លាតកាយឆ្ងាយពីវត្តអារាម
បង្កើតបាន ជាក្រសួងការពារជាតិឡើង។ ទោះជាយ៉ាងនេះក៏ដោយ ក៏ព្រះសង្ឃនៅតែគាំទ្រ និងជួយឧបត្ថម្ភ
តាមលទ្ធភាពដែលអាចជួយបាន ។
វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!
No comments:
Post a Comment