គោលបំណង
-បង្ហាញថាបញ្ហាបរិស្ថានគឺជារឿងមួយសំខាន់ដែលមនុស្សគ្រប់រូបមិនត្រូវមើលរំលងឡើយ គ្មានវត្ថុអ្វីមួយដែលរស់នៅបានដោយពុំចាំបាច់ពឹងផ្អែកលើបរិស្ថានបានឡើយ ក្នុងន័យនេះព្រះពុទ្ធជាអម្ចាស់ពុំបានមើលរំលងឡើយ ជុំវិញបញ្ហាបរិស្ថានព្រះពុទ្ធសាសនាបានផ្សព្វផ្សាយតាំងពីក្នុងព្រះជន្មាយុរបស់ព្រះអង្គនៅឡើយគីតាំងពីមុនពុទ្ធសករាជមកម្លេះដូចមាននៅក្នុងវិន័យបិដកភាគទី៧ ។ ដូច្នេះក្នុងមេរៀននេះចែករំលែកការយល់ដឹងដល់សមណនិស្សិត និស្សិតឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ជុំវិញបញ្ហាបរិស្ថាន និងបង្កើនភាពល្អប្រសើនៅក្នុងសង្គម។
នៅលើពិភពលោកទាំងក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ បញ្ហាបរិស្ថាន គឺជា ការព្រួញបារម្ភចម្បងមួយដែលប្រជាជន និងរដ្ឋាភិបាលនានា កំពុងតែប្រឈមមុខ។ បញ្ហាទាំង នេះរួមមាន កំណើតប្រជាពលរដ្ឋ ការដុតឥន្ទនៈផូស៊ីស ការបំផ្លាញ់ព្រៃឈើ ការបំពុលទឹក ការ បំពុលខ្យល់ ការបំពុលដី ការចាក់កាកសំណល់ចោល ភាពក្រីក្រ និងការបាត់បង់ប្រភេទសត្វ និងរុក្ខជាតិនានា។
បរិស្ថានមានន័យថា ”មជ្ឈដ្ឋានជុំវិញខ្លួន” ហើយបើនិយាយឲ្យងាយយល់ គឺមានន័យថា ខ្លួន យើងគ្រប់រូបដែលជាសារពាង្គកាយមនុស្សរួមជាមួយពិភពមនុស្សពិភពធម្មជាតិ និងពិភពវប្បធម៌ ដែលនៅជុំវិញយើង(បរិស្ថាន)។ ព្រះពុទ្ធសាសនាបានបង្ហាញឲ្យឃើញថា សាសនានេះ មាន ឥទ្ធិពល និងគុណប្រយោជន៍ ដោយផ្ទាល់ក្នុងការលើកទឹកចិត្តឲ្យមានការសង្រ្គោះមនុស្សសត្វ និងធម្មជាតិ រួមទាំងការធ្វើឲ្យបរិស្ថានកាន់តែស្អាត និងល្អប្រសើរឡើងថែមទៀត ក្នុងក្របខ័ណ្ឌ សីលធម៌ល្អ។ ពុទ្ធសាសនាប្រើប្រព័ន្ធឃោសនាដ៏សំខាន់ និងសមស្របមួយសម្រាប់បង្រៀន និង រៀនសូត្រអំពីគោលគំនិតសំខាន់ៗ នៃបរិស្ថាន ដើម្បីឲ្យប្រជាពលរដ្ឋ និងសហគមន៍នានាអាចមាន លទ្ធភាពកាន់តែប្រសើរឡើងថែមទៀតក្នុងការយកចិត្តទុកដាក់ថែរទាំបរិស្ថាន។ ក្នុងនោះវត្តអារាមបានក្លាយជានិមិត្តរូប និងជាមជ្ឍមណ្ឌលអប់រំដ៏មានប្រសិទ្ធិភាព ដល់សហគមន៍មូលដ្ឋាន។
ពុទ្ធសាសនាបានជួយប្រជាពលរដ្ឋកម្ពុជាឲ្យធ្វើដំនើរតាមគន្លងទិសដៅមួយនៃការអភិវឌ្ឍន៍
ដែលធានាបាននូវនិរន្តភាព។ និងអនាគតមួយដែលប្រជាពលរដ្ឋអាចរស់នៅដោយសំរុងជាមួយនឹងធម្មជាតិវប្បធម៌ និងខ្លួនរបស់គេផ្ទាល់ ។ ម្យ៉ាងទៀតទស្សនៈរបស់ពុទ្ធសាសនា ស្តីពីវិបត្តិបរិស្ថាន ក៏អាចលើកទឹកចិត្តដល់ការអភិវឌ្ឍទស្សនៈអភិមាចារ ឬុក្រមសីលធម៌ទាំងក្នុងពុទ្ធចក្រទាំងក្នុង អាណាចក្រនៅក្នុងប្រទេសកម្ពុជាយើង។ ក្នុងទស្សនៈសច្ចធម៌របស់ពុទ្ធសាសនាមួយថា “ការ ចាប់កំណើតមិនអាស្រ័យលើខ្លួនឯង” ឬភាសាបាលីថា “បដិច្ចសមុប្បាទ” ព្រះពុទ្ធសាសនាគេស្គាល់ថា គឺជាច្បាប់លក្ខខ័ណ្ឌរាល់សភាវៈទាំងអស់នៅក្នុងចក្រវាឡនេះ មានទំនាក់ទំនងគ្នាទៅវិញមកគ្មានអ្វីអាចរស់រានមានជីវិតដោយឯកឯងបានឡើយ។ គោលការណ៍បដិច្ចសមុប្បាទ សង្កត់ធ្ងន់ទៅលើទឹកចិត្តដល់ការគោរព នឹងការយោគយល់គ្នារវាងមនុស្សជាតិគ្រប់រូបនឹងសភាវគ្មានសភាវណាដែលអាចស្ថិតនៅដាច់តែឯងពីបរិស្ថាននោះទេ។ មនុស្សគឺជាផ្នែកមួយមិនអាចផ្តាច់បានពីបរិស្ថាន។ យើងស្ថិតនៅក្នុងប្រព្ធ័នពេញលេញ ដែលតភ្ជាប់យើងទាំងអស់គ្នា (មនុស្ស) វប្បធម៌របស់យើង នឹង ប្រភពមានជីវិត និងគ្មានជីវិតដទៃទៀតរបស់ធម្មជាតិ។ សមាសភាគទាំងពីរនេះតភ្ជាប់គ្នា ទៅវិញទៅមកជាផ្នែកនៃបរិស្ថានដែលពឹងអាស្រ័យ នឹងទំនាក់ទំនងគ្នាទៅវិញទៅមក។ សិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា ឬបញ្ចសីលជាសេចក្តីត្រូវការចំាបាច់ជាអប្បបរមា សម្រាប់ឲ្យគំនិតមាយាទល្អ ជាប្រពៃណី ព្រោះសិក្ខាបទទាំងនោះទូន្មានមនុស្សមិនឲ្យលួចទ្រព្យគេ ការវៀចាកកាម ឬមិនរំលោភប្រព្ធន័គេ ការមិនភូត កុហកគេ និង ការមិនសេពគ្រឿងស្រវឹង។
នៅក្នុងវិន័យបិដកភាគទី៧ចែងថាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ទ្រង់បានដាក់បញ្ញាត្តិ មិនឲ្យបព្វជិតធ្វើដំណើររដួវវស្សាឡើយ ព្រោះថានាំឲ្យមានរបួសឬគ្រោះថ្នាក់ដល់សត្វល្អិត និង ដង្កូវ និង ជន្លេញ ដែលចេញមករកស៊ី ក្នុងរដូវភ្លៀងនេះ។ វិន័យបញ្ញាត្តិបានដាស់តឿនដល់ភិក្ខុសង្ឃ ឲ្យមានមេត្តាករុណាធម៌ចំពោះសត្វមានជីវិតទាំងអស់។ នៅក្នុងសុត្តបិដកសត្តនិបាត គឺជាឯកសារដើមរបស់ព្រះពុទ្ធសាសនា ដែលនិយាយតំលៃធម្មជាតិ។ ព្រះពុទ្ធទ្រង់មានពុទ្ធដីកាយ៉ាងដួច្នេះថា” អ្នកស្គាល់តិណជាតិ វល្លិជារុក្ខជាតិ រួចហើយអ្នកស្គាល់ សត្វគ្រប់ប្រភេទ ដូចជាដង្កូវ សត្វចតុបាតតូចធំគ្រប់ប្រភេទ និងអបាទកសត្វ មានពស់ត្រីដែលហិចហែលសប្បាយក្នុងទឹក សត្វបក្សាបក្សី ដែលមានស្លាបហើយអាចហោះហើរនៅលើអាកាសបាន...។ អ្នកអាចដឹងលក្ខណៈសំគាល់របស់ពូជសត្វគ្រប់ប្រភេទ ហើយពូជរបស់វាមានលក្ខណៈផ្សេងៗទៀតផង” ។វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!
No comments:
Post a Comment