គោលបំណង
-បង្ហាញឲ្យសមណនិស្សិត និស្សិតឃើញថា
ព្រះពុទ្ធសាសនា
មិនមែនគ្រាន់តែអប់រំផ្លូវចិត្តដល់ពុទ្ធបរិស័ទប៉ុណ្ណោះទេ
ក្រៅពីនេះវត្តព្រះពុទ្ធសាសនាបានចូលរួមការងារសង្គមកិច្ចដែលជាការងារស្នូលសម្រាប់លើកកំពស់សេដ្ឋកិច្ចសង្គមជាតិ
និងគ្រួសារក៏ត្រូវបានព្រះពុទ្ធសាសនាចូលរួមជ្រោមជ្រែងយ៉ាងសកម្មផងដែរ ។ ដូច្នេះការទំនាក់ទំនងរវាងវត្តព្រះពុទ្ធសាសនា
ជាមួយនិងការងារសង្គមពិតជាធ្វើឲ្យសង្គមជាតិរីកចម្រើន និងសុខុដមរមនាពិតប្រាកដ ។
វត្តអារាមទាំងអស់ សម័យប្រទេសជាតិកំពុងជួបប្រទះនូវវិបត្តិសង្គ្រាម
ស្ថិតក្រោមនឹមអាណាព្យាបាលរបស់ប្រទេសដទៃ ត្រូវក្លាយជាទីចាត់ការនៃសង្គមកិច្ច និងការងាររបស់ប្រជាពលរដ្ឋ ។វត្តនីមួយៗបានផ្ដល់កិច្ចការដែលសង្គមជាតិត្រូវការសព្វគ្រប់បែបយ៉ាង។
ខាងផ្លូវចិត្តបានផ្ដល់នូវមនុស្សធម៌
សីលធម៌ និងអារ្យធម៌ ឯខាងផ្លូវសម្ភារៈបានផ្ដល់នូវការងារ វិជ្ជាជីវៈឲ្យពលរដ្ឋប្រកបអាជីវកម្មតាមសមត្ថភាពរៀងៗខ្លួន។
ពួកកុមារ និងយុវជនដែលត្រូវមាតាបិតា នាំយកទៅផ្ញើ នឹងព្រះសង្ឃឲ្យស្នាក់នៅក្នុងវត្តនាសម័យនោះមិនមែនគ្រាន់តែឲ្យសិក្សាអក្សរសាស្រ្ត
និងបួសរៀន ធម៌ចេះដឹងតាមទ្រឹស្តីព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ
ក្រៅពីនេះ ព្រះសង្ឃជាគ្រូអាចារ្យបានដឹកនាំកុមារ
និងយុវជនឲ្យរៀនពិសោធន៍ធ្វើមុខរបរវិជ្ជាជីវៈគ្រប់យ៉ាង ដូចជា៖
វត្តនីមួយៗនៅសម័យនោះតែងតែមានដីស្រែ
គោ ក្របី នង័្គល រនាស់ សម្រាប់កុមារ និង យុវជន ដែលនៅស្នាក់រៀនសូត្របានដាំ ដុះ ភ្ចួររាស់
សាប ដក ស្ទូង ច្រូតកាត់ បញ្ជាន់បោកបែនយកផលប្រើការក្នុងវត្ត ចំណែកគ្រហស្ថជើងវត្តខ្លះ
ឆ្លៀតពេលធ្វើការផ្ទះផង នឹងធ្វើការងារវត្តផង ។ ដូច្នេះហើយបើកុមារ ឬយុវជនទាំងនោះត្រឡប់ទៅផ្ទះវិញ
មានជំនាញផ្នែកកសិកម្ម ស្រាប់មិនចាំ បាច់ស្វែងរកការងារធ្វើឡើយ។ ការធ្វើកុដិ វិហារ សាលា
និងសំណងផ្សេងៗត្រូវបាន លោកគ្រូ ចៅអធិការតាមវត្តបានដឹកនាំធ្វើជាមេជាងសាងសង់ដូចជា កាប់ឈើយកមកអារច្រៀក
ឈូស ពុះ វាស់ កាត់ វាយឥដ្ឋ ធ្វើឡដុតឥដ្ឋ ដុតក្បឿង ធ្វើកំបោរលាយថ្ម គ្រួសខ្សាច់ធ្វើបាយអ
លាបបូកជញ្ជាំង គូសវាស់ ក្បាច់រចនា ឆ្លាក់ក្រឡឹង
ជួយទំនុកបំរុងឲ្យរៀនភ្លេងដូរ្យតន្រីរបាំច្រៀងរាំ និងឲ្យធ្វើ កសិកម្ម ស្រែចម្ការ
ច្បារដំណាំ ជាដើមទៀត។ ទម្រាំធ្វើកុដិ វិហារ គ្រឿង
ប្រើប្រាស់ផ្សេងៗ រួមទាំងភិក្ខុ សាមណេរ គ្រហស្ថ កូន សិស្សអាចចេះការងារស្ទាត់ជំនាញស្ទើរគ្រប់មុខ
។ ការហ្វឹក ហាត់បែបនេះ គឺដើម្បីដឹកនាំមនុស្សក្នុងសង្គមជាតិ ឲ្យមានមុខវិជ្ជាជីវៈផង
ឲ្យបានកើតជាកុដិ វិហារ សាលា
តុ ទូ កៅអីជាដើម ដើម្បីតម្កល់ជាសម្បតិ្តរួមក្នុងសាសនាផង
។ នៅពេលដែលលាចាកចេញពីវត្ត ទៅរស់នៅតាមផ្ទះវិញអ្នកទាំងនោះ អាចប្រើជំនាញរបស់ខ្លួនដែលបានចេះពីនៅជាភិក្ខុ
សាមណេរ ឬ យុវជនអាស្រ័យក្នុងវត្តយកទៅប្រើប្រាស់ដើម្បីចិញ្ចឹមជីវិត ដូចជា ធ្វើជាងសំណង់
ជាងឈើ ជាង គំនូរ ជាងចម្លាក់ ជាដើម តាមសមត្ថភាពរៀងៗខ្លួនដោយមិនចាំបាច់ដើររកការងារធ្វើនោះឡើយ។
ចំណែកខាងចរិយាធម៌របស់សង្គមវិញ អ្នកលេង កាប់ចាក់ លួចឆក់ប្លន់ ក៏មានចំនួន តិច ស្ទើរតែគ្មានសោះ
ព្រោះអ្នកទាំងនោះបានហ្វឹកហាត់ខាងមនុស្សធម៌ សីលធម៌ និងអរិយធម៌តាមទ្រឹស្តី ពុទ្ធសាសនា
ព្រមទាំងពិសោធន៍ធ្វើការងារជាក់ស្តែងផងដែរ ។
លុះសម័យទំនើបវិស័យសង្គមកិច្ច
និងការងារត្រូវបានគ្រប់គ្រងដោយរដ្ឋឡើងវិញ ដោយ បង្កើតជាក្រសួង សង្គមកិច្ច និងការងារឡើង
តែវត្តអារាមនៅតែតាមជួយសម្រាលភារៈកិច្ចរបស់រដ្ឋ ជានិច្ច ដូចជា ផ្ដល់ជំរកសម្រាប់ស្នាក់នៅសិក្សាដល់សិស្ស
និស្សិត អ្នកស្វែងរកការងារមិនទាន់បាន ធ្វើហើយគ្មានផ្ទះស្នាក់នៅជាដើម។ មានភិក្ខុសង្ឃអង្គខ្លះ ដែលមានសមត្ថភាពក៏បានជួយរកការងារ
ឲ្យយុវជនខ្លះធ្វើផងដែរ ។
សកម្មភាពនេះ បានបញ្ជាក់ឲ្យឃើញនូវគុណូបការៈរបស់ព្រះពុទ្ធសាសនាដែលបានផ្ដល់នៅ
ការងារ ការរក្សាជាតិ ជួយជាតិតាមរយៈសង្គមកិច្ច និងការងារសមនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជា
ណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ ៕
វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!
No comments:
Post a Comment