ផ្តើមចេញពីការយកចិត្តទុកដាក់មានតែការទទួលស្គាល់យកនៅបញ្ហាដែលកើតចេញពីមនុស្ស ដទៃ ឬមួយចេញពីខ្លួនឯងទេ ទើបអាចយល់ពីការពិតបាន ។ ក្នុងស្ថានភាពនេះមិនមែនមានន័យថា អោយខ្លួន ស្វែងរកមធ្យាយដែលមិនគប្បី ឬបង្កើតបញ្ហាចំពោះអ្នកដទៃ ប៉ុន្តែជាផលប្រយោជន៍ ខ្លួនទេ។ ជាការពិតតើមានតែរឿងរាវអាក្រក់ទេរឺ ដែលតែងតែមានចំពោះយើងនោះ? ជារៀងរាល់ថៃ្ង មានរឿងជាច្រើន ដែលល្អៗមែនទេដែលមករកអ្នក ? ស្របជាមួយគ្នានោះពួកយើងមិនដែលទំាង គិតអំពីភាពល្អទំាងនោះទេ គឺដោយសាតែវាជារឿងសាមញ្ញ ហើយយើងគ្រានតែច្បិចយករឿងមិន ពេញចិត្តមួយចំនួនមកគិត ពេលនោះយើងក៏ទទួលយកដាក់ក្នុងចិត្តភ្លាម ។ ភាពស្រងាកចិត្តកើត ចេញពីចិត្តដែលមិនបានទុកដាក់វាអោយមានភាពរបៀបរៀបរយ ប្រៀបដូចជាគ្រេដេករបស់ខ្ញុំដែល ផ្ទុកទៅដោយសៀវភៅ មានប្រយោជន៍ជាច្រើន និងមានតំលៃប៉ុន្តែ មិនបានរៀបចំទុកដាក់អោយ មានសណ្តាប់ធ្នាប់ ពេលនោះខ្ញុំក៏យល់ភ្លាមថា ជាសំរាម និងជារបស់ឥតប្រយោជន៍ដែលមាន រញរញៃផ្តេសផ្តាស ។ ពេលមួយដែលខ្ញុំត្រូវដល់ពេលធ្វើ អាសាញ់មិនAssightment ពេលនោះហើយ ដែលខ្ញុំមានការខ្វល់ខ្វាយ គេញមិនលក់ បាយមិនឆ្ងាញ់ និងមានភាពទុក្ខកង្វល់ជាច្រើន ។ ទំាងនេះ គ្រាន់តែជាចំនែកមួយនៃរឿងឆ្វេសប្រហែល ដែលមិនយកចិត្តទុកដាក់ និងគ្មានការទទួលស្គាល់ពី បញ្ហាមួយរបស់ខ្ញុំតែប៉ុណ្ណោះ ។ តើយើងជាមនុស្សឆ្លាតដល់កំរិតណាទៅ ?
ខ្ញុំចងចែករំលេកពីវិធីនំាទៅរកប្រភពនៃបញ្ហា ដោយគ្រាន់តែយកពាក្យស្លាក់ព្រះពុទ្ធសាសនាមួយ សំដែងថា "ច្រោះដែលកើតអំពីដែក តែងតែស៊ីទំលុះដែកនោះដោយងាយ" ។
តើអ្នកអាចយល់បានពីទឹកចិត្តរបស់ខ្ញុំដល់កំរិតណាដែរ ?
No comments:
Post a Comment